ការមានផ្ទៃពោះចន្លោះពី 10-13 សប្តាហ៍នៅតែអាចបញ្ចប់បានដោយសុវត្ថិភាពនិងមានប្រសិទ្ធភាពដោយប្រើថ្នាំរំលូតកូនតាមវេជ្ជសាស្ត្រ ប៉ុន្តែមានការពិចារណាពិសេសមួយចំនួនដែលត្រូវគិត។
ការរំលូតកូនដែលកើតមាននៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះគឺមានហានិភ័យទាប។ ហានិភ័យកាន់តែកើនឡើងនៅពេលផ្ទៃពោះបន្តវិវឌ្ឍន៍។ តារាងខាងក្រោមនេះបង្ហាញពីការកើនឡើងហានិភ័យជាមួយនឹងអាយុកាលនៃការមានផ្ទៃពោះ។ 11 សប្តាហ៍នៅតែត្រូវបានចាត់ទុកថាមានសុវត្ថិភាព។
ការរំលូតកូនដោយប្រើថ្នាំនឹងបណ្តាលឱ្យស្ត្រីមានការហូរឈាម។ ការហូរឈាមនេះអាចច្រើនជាងពេលមានរដូវធម្មតារបស់អ្នក ហើយអាចមានបញ្ចូលទាំងកំណកឈាមផងដែរ។ ស្ត្រីមានផ្ទៃពោះចន្លោះពី 10-11 សប្តាហ៍អាចមើលឃើញអ្វីមួយដែលអាចសំគាល់បានឬមើលទៅដូចជាលិកា។ នេះគឺជារឿងធម្មតា ហើយមិនគួរធ្វើឱ្យអ្នកបារម្ភទេ។ វាជាសញ្ញាមួយបង្ហាញថាការរំលូតកូនកំពុងដំណើរការដូចដែលបានរំពឹងទុក។ ដូចគ្នានឹងពេលមានឈាមរដូវច្រើន អ្នកអាចបោះចោលកំណកឈាម ឬជាលិការធំៗ ក្នុងបង្គន់ដោយសុវត្ថិភាព។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលការរំលូតកូនជារឿងខុសច្បាប់ សូមប្រាកដថាអ្នកបានបោះចោលអ្វីដែលអាចសំគាល់បានដោយប្រុងប្រយ័ត្ននិងដោយលាក់បាំង។
គេហទំព័រនេះអាចតម្រូវឱ្យមានខូឃីអនាមិកនិងសេវាកម្មរបស់ភាគីទីបីដើម្បីដំណើរការឱ្យបានត្រឹមត្រូវ។. អ្នកអាចអានលក្ ខខណ្ឌនិងគោល កា រណ៍ឯកជនភាពរបស់យើង។ ដោយបន្តប្រើគេហទំព័រនេះអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកដើម្បីធ្វើវា។'