ផលប៉ះពាល់ និងផលវិបាកនៃថ្នាំរំលូតកូន

តើការហូរឈាម និងរមួលប៉ុណ្នាដែលជារឿងធម្មតា បន្ទាប់ពីបានប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

ចំពោះស្ត្រីមួយចំនួនរមួលខ្លាំង ខ្លាំងជាងការឈឺចាប់ពេលមានរដូវ (ប្រសិនបើអ្នកមានការឈឺរមួលពេលមកឈាមរដូវ) ហើយមានការហូរឈាមធ្ងន់ធ្ងរ ជាងអំឡុងពេលមកឈាមរដូវ។ អ្នកប្រហែលហូរឈាមកក រហូតដល់ទំហំប៉ុនក្រូចឆ្មារ ក្នុងកំឡុងពេលពីរទៅបីម៉ោងដំបូង ក្រោយពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)។ ចំពោះស្ត្រីដទៃទៀត ការរមួលគឺស្រាល និងហូរឈាមគឺដូចជាពេលមករដូវធម្មតា។

ចុះប្រសិនបើខ្ញុំមិនហូរឈាមបន្ទាប់ពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើអ្នកមិនមានការហូរឈាម ឬមានការហូរឈាមតិចតួច ហើយមានការឈឺចាប់ធ្ងន់ធ្ងរ (ជាពិសេសនៅស្មាខាងស្តាំ) ហើយនៅតែមិនធូរស្រាលបន្ទាប់ពីប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen)។ នេះអាចជាសញ្ញាមួយ នៃការមានផ្ទៃពោះក្រៅស្បូន (ការមានផ្ទៃពោះដែលស្ថិតនៅក្រៅស្បូន)។ វាជារឿងកម្រ តែវាអាចគំរាមកំហែងដល់អាយុជីវិត។ អ្នកក៏អាចទំនាក់ទំនងមិត្តភក្តិរបស់យើងនៅ www.safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាយោបល់ ពីការពន្លូតកូន ដែលបានបណ្ដុះបណ្ដាល ប្រសិនបើអ្នកមានការព្រួយបារម្ភថា ការរំលូតកូនមិនទទួលបានជោគជ័យ។

ចុះប្រសិនបើខ្ញុំហូរឈាមខ្លាំងពេក បន្ទាប់ពីលេបថ្នាំរំលូតកូនរួច?

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើសំឡីអនាម័យ 2 ជោគដោយឈាមក្នុងរយៈពល 2ម៉ោង បន្ទាប់ពីអ្នកគិតថា អ្នកបានឆ្លងផុតការមានផ្ទៃពោះ។ ជោគ មានន័យថាសំឡីអនាម័យ ត្រូវបានពោរពេញទៅដោយឈាម នៅពីមុខនិងក្រោយ ចុងម្ខាងទៅម្ខាងទៀត និងពេញទាំងអស់។

តើខ្ញុំអាចធ្វើអ្វីបាន ដើម្បីគ្រប់គ្រងការឈឺចាប់ក្រោយពីលេបថ្នាំរំលូតកូន?

លេបថ្នាំ 3-4គ្រាប់ (200 មីលីក្រាម) រៀងរាល់ 6-8ម៉ោង ដើម្បីជួយកាត់បន្ថយការឈឺចាប់របស់អ្នក។ សូមចងចាំថាអ្នកក៏អាចប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen) មុននឹងប្រើ មីសូប្រូស្តូល (misoprostol) ផងដែរ។

តើពេលណាខ្ញុំអាចមានផ្ទៃពោះបានម្តងទៀត បន្ទាប់ពីការពន្លូតកូនដោយប្រើថ្នាំ?

អ្នកអាចមានផ្ទៃពោះជាថ្មីម្តងទៀត ក្នុងរយៈពេល 8ថ្ងៃ បន្ទាប់ពីការរំលូតកូនដោយប្រើថ្នាំ។ ប្រសិនបើអ្នករួមភេទ អ្នកគួរតែពិចារណាប្រើវិធីពន្យារកំណើត ដើម្បីការពារកុំឱ្យមានផ្ទៃពោះដោយមិនបានគ្រោងទុក។

តើខ្ញុំអាចផឹកគ្រឿងទឹកដូចធម្មតាបានទេ បន្ទាប់ពីខ្ញុំបានទទួលថ្នាំរំលូតកូន?

បន្ទាប់ពីប្រើ មីសូប្រូស្តូល (misoprostol) បានរលាយ អ្នកអាចផឹកគ្រឿងទឹកដែលអ្នកចូលចិត្ត (លើកលែងតែគ្រឿងស្រវឹង) ។

តើខ្ញុំអាចផឹកគ្រឿងស្រវឹងបានទេ អំឡុងពេលនិងក្រោយពេលប្រើថ្នាំរំលូតកូន?

គួរជៀសវាងជាតិគ្រឿងស្រវឹង ក្នុងអំឡុងពេលព្យាបាល ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។ ជាតិអាល់កុលក៏អាចបណ្តាលឱ្យស្បូនមានការហូរឈាមខ្លាំង ក្នុងករណីខ្លះ និងបន្ថយប្រសិទ្ធភាពនៃថ្នាំដទៃទៀត ដែលត្រូវបានប្រើ ដើម្បីកាត់បន្ថយការឈឺចាប់ ឬការឆ្លងមេរោគ (ចំពោះស្ត្រីដែលមានបញ្ហាស្មុគស្មាញ)។ ជាទូទៅ ត្រូវបានណែនាំឱ្យជៀសវាងការផឹកគ្រឿងស្រវឹង រហូតទាល់តែអ្នកបានបញ្ជាក់ថាការរំលូតកូនត្រូវបានបញ្ចប់ ហើយអ្នកកំពុងមានសុខភាពល្អ។

តើត្រូវការរយៈពេលប៉ុន្មាន ទើបបាត់ផលប៉ះពាល់នៃថ្នាំរំលូតកូននេះ?

ស្ត្រីភាគច្រើននឹងបាត់ការមានផ្ទៃពោះក្នុងរយៈពេលប្រហែល 4 ទៅ 5ម៉ោង និងមានអារម្មណ៍ល្អប្រសើរឡើងវិញក្នុងរយៈពេលតិចជាង 24 ម៉ោង។ វាជារឿងធម្មតាទេ ដែលអ្នកបន្តឃើញការហូរឈាមបន្តិចបន្តួច និងស្នាមអុជ រហូតដល់មានរដូវម្តងទៀតក្នុងរយៈពេលពី 3 ទៅ 4សប្តាហ៍។

តើវាធម្មតាទេដែលមានអារម្មណ៍ថាឈឺ ឬមិនធម្មតាក្រោយពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

វាជារឿងធម្មតាទេដែលមានអារម្មណ៍ថាឈឺពោះ រាគ ញាក់ ឬសូម្បីតែមានអារម្មណ៍ថាអ្នកក្តៅខ្លួន ក្នុងអំឡុងពេលនេះ។ ស្ត្រីភាគច្រើនបានអោយដឹងថា ពួកគេដឹងពេលណាពួកគេបានឆ្លងកាត់ការមានផ្ទៃពោះ ដោយសារការហូរឈាមបានធ្លាក់ចុះ ហើយពួកគេចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំនៅតែមានផ្ទៃពោះ បន្ទាប់ពីប្រើថ្នាំរំលូតកូនរួច?

ស្ត្រីខ្លះអាចត្រូវការវះកាត់ ប្រសិនបើពួកគេនៅតែមានផ្ទៃពោះបន្ទាប់ពីប្រើថ្នាំគ្រាប់។ សូមចងចាំថា! ការព្យាបាលការរំលូតកូនមិនពេញលេញ អាចរកបានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនេះ ទោះបីជាការរំលូតកូនមិនស្របច្បាប់ នៅក្នុងប្រទេសរបស់អ្នក។

តើការហូរឈាម និងរមួលប៉ុណ្នាដែលជារឿងធម្មតា បន្ទាប់ពីបានប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

ចំពោះស្ត្រីមួយចំនួនរមួលខ្លាំង ខ្លាំងជាងការឈឺចាប់ពេលមានរដូវ (ប្រសិនបើអ្នកមានការឈឺរមួលពេលមកឈាមរដូវ) ហើយមានការហូរឈាមធ្ងន់ធ្ងរ ជាងអំឡុងពេលមកឈាមរដូវ។ អ្នកប្រហែលហូរឈាមកក រហូតដល់ទំហំប៉ុនក្រូចឆ្មារ ក្នុងកំឡុងពេលពីរទៅបីម៉ោងដំបូង ក្រោយពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)។ ចំពោះស្ត្រីដទៃទៀត ការរមួលគឺស្រាល និងហូរឈាមគឺដូចជាពេលមករដូវធម្មតា។

ចុះប្រសិនបើខ្ញុំមិនហូរឈាមបន្ទាប់ពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើអ្នកមិនមានការហូរឈាម ឬមានការហូរឈាមតិចតួច ហើយមានការឈឺចាប់ធ្ងន់ធ្ងរ (ជាពិសេសនៅស្មាខាងស្តាំ) ហើយនៅតែមិនធូរស្រាលបន្ទាប់ពីប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen)។ នេះអាចជាសញ្ញាមួយ នៃការមានផ្ទៃពោះក្រៅស្បូន (ការមានផ្ទៃពោះដែលស្ថិតនៅក្រៅស្បូន)។ វាជារឿងកម្រ តែវាអាចគំរាមកំហែងដល់អាយុជីវិត។ អ្នកក៏អាចទំនាក់ទំនងមិត្តភក្តិរបស់យើងនៅ www.safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាយោបល់ ពីការពន្លូតកូន ដែលបានបណ្ដុះបណ្ដាល ប្រសិនបើអ្នកមានការព្រួយបារម្ភថា ការរំលូតកូនមិនទទួលបានជោគជ័យ។

ចុះប្រសិនបើខ្ញុំហូរឈាមខ្លាំងពេក បន្ទាប់ពីលេបថ្នាំរំលូតកូនរួច?

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើសំឡីអនាម័យ 2 ជោគដោយឈាមក្នុងរយៈពល 2ម៉ោង បន្ទាប់ពីអ្នកគិតថា អ្នកបានឆ្លងផុតការមានផ្ទៃពោះ។ ជោគ មានន័យថាសំឡីអនាម័យ ត្រូវបានពោរពេញទៅដោយឈាម នៅពីមុខនិងក្រោយ ចុងម្ខាងទៅម្ខាងទៀត និងពេញទាំងអស់។

តើខ្ញុំអាចធ្វើអ្វីបាន ដើម្បីគ្រប់គ្រងការឈឺចាប់ក្រោយពីលេបថ្នាំរំលូតកូន?

លេបថ្នាំ 3-4គ្រាប់ (200 មីលីក្រាម) រៀងរាល់ 6-8ម៉ោង ដើម្បីជួយកាត់បន្ថយការឈឺចាប់របស់អ្នក។ សូមចងចាំថាអ្នកក៏អាចប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen) មុននឹងប្រើ មីសូប្រូស្តូល (misoprostol) ផងដែរ។

តើខ្ញុំអាចទទួលទានដូចធម្មតាបានទេ បន្ទាប់ពីប្រើថ្នាំរំលូតរួច?

បន្ទាប់ពីប្រើ មីសូប្រូស្តូល (misoprostol) បានរលាយ អ្នកអាចទទួលទានអ្វីដូចដែលអ្នកចង់។ អាហារស្ងួត (ឧ. នំ ឬនំប៉័ងជ្រុង) អាចនឹងជួយដល់ការក្អួតចង្អោរ ខណៈដែលបន្លែស្លឹកបៃតង ស៊ុត និងសាច់ពណ៌ក្រហមអាចជួយសារធាតុរ៉ែដែលបាត់បង់ក្នុងកំឡុងពេលរំលូតកូន។

តើខ្ញុំអាចផឹកគ្រឿងទឹកដូចធម្មតាបានទេ បន្ទាប់ពីខ្ញុំបានទទួលថ្នាំរំលូតកូន?

បន្ទាប់ពីប្រើ មីសូប្រូស្តូល (misoprostol) បានរលាយ អ្នកអាចផឹកគ្រឿងទឹកដែលអ្នកចូលចិត្ត (លើកលែងតែគ្រឿងស្រវឹង) ។

តើខ្ញុំអាចផឹកគ្រឿងស្រវឹងបានទេ អំឡុងពេលនិងក្រោយពេលប្រើថ្នាំរំលូតកូន?

គួរជៀសវាងជាតិគ្រឿងស្រវឹង ក្នុងអំឡុងពេលព្យាបាល ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។ ជាតិអាល់កុលក៏អាចបណ្តាលឱ្យស្បូនមានការហូរឈាមខ្លាំង ក្នុងករណីខ្លះ និងបន្ថយប្រសិទ្ធភាពនៃថ្នាំដទៃទៀត ដែលត្រូវបានប្រើ ដើម្បីកាត់បន្ថយការឈឺចាប់ ឬការឆ្លងមេរោគ (ចំពោះស្ត្រីដែលមានបញ្ហាស្មុគស្មាញ)។ ជាទូទៅ ត្រូវបានណែនាំឱ្យជៀសវាងការផឹកគ្រឿងស្រវឹង រហូតទាល់តែអ្នកបានបញ្ជាក់ថាការរំលូតកូនត្រូវបានបញ្ចប់ ហើយអ្នកកំពុងមានសុខភាពល្អ។

តើត្រូវការរយៈពេលប៉ុន្មាន ទើបបាត់ផលប៉ះពាល់នៃថ្នាំរំលូតកូននេះ?

ស្ត្រីភាគច្រើននឹងបាត់ការមានផ្ទៃពោះក្នុងរយៈពេលប្រហែល 4 ទៅ 5ម៉ោង និងមានអារម្មណ៍ល្អប្រសើរឡើងវិញក្នុងរយៈពេលតិចជាង 24 ម៉ោង។ វាជារឿងធម្មតាទេ ដែលអ្នកបន្តឃើញការហូរឈាមបន្តិចបន្តួច និងស្នាមអុជ រហូតដល់មានរដូវម្តងទៀតក្នុងរយៈពេលពី 3 ទៅ 4សប្តាហ៍។

តើវាធម្មតាទេដែលមានអារម្មណ៍ថាឈឺ ឬមិនធម្មតាក្រោយពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)?

វាជារឿងធម្មតាទេដែលមានអារម្មណ៍ថាឈឺពោះ រាគ ញាក់ ឬសូម្បីតែមានអារម្មណ៍ថាអ្នកក្តៅខ្លួន ក្នុងអំឡុងពេលនេះ។ ស្ត្រីភាគច្រើនបានអោយដឹងថា ពួកគេដឹងពេលណាពួកគេបានឆ្លងកាត់ការមានផ្ទៃពោះ ដោយសារការហូរឈាមបានធ្លាក់ចុះ ហើយពួកគេចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំនៅតែមានផ្ទៃពោះ បន្ទាប់ពីប្រើថ្នាំរំលូតកូនរួច?

ស្ត្រីខ្លះអាចត្រូវការវះកាត់ ប្រសិនបើពួកគេនៅតែមានផ្ទៃពោះបន្ទាប់ពីប្រើថ្នាំគ្រាប់។ សូមចងចាំថា! ការព្យាបាលការរំលូតកូនមិនពេញលេញ អាចរកបានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនេះ ទោះបីជាការរំលូតកូនមិនស្របច្បាប់ នៅក្នុងប្រទេសរបស់អ្នក។

សេចក្ដីយោង

គេហទំព័រនេះអាចតម្រូវឱ្យមានខូឃីអនាមិកនិងសេវាកម្មរបស់ភាគីទីបីដើម្បីដំណើរការឱ្យបានត្រឹមត្រូវ។. អ្នកអាចអានលក្ ខខណ្ឌនិងគោល កា រណ៍ឯកជនភាពរបស់យើង។ ដោយបន្តប្រើគេហទំព័រនេះអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកដើម្បីធ្វើវា។'